Thursday, January 5, 2012

៧ មករា

by Noreyutt

ប្រាំពីរមករាមហាសោក              ខ្មែរត្រូវគេបោកឲ្យវេទនា
យួនគឺជាមិត្តជិតខាងគ្នា                តែងខាំទំពារខ្មែរគ្មានស្រាន។
ប្រាំពីរមករាប្រហារខ្មែរ               យួនខ្លាំងពូកែយកខ្មែរបាន
ពួកនេះវាតទីស៊ីរំខាន                   សណ្ដានសាមានលេបទឹកដី។
ប្រាំពីរមករាចារកុហក                 ការពិតយួនឆ្មក់ខ្មែរបុរី
ខ្មែរកុំម្មុនីស្ដអបអរថ្ងៃ                  យួនបានជោគជ័យខ្មែរក្ស័យជន។
ប្រាំពីរមករាសារទុយ៌ស              អ្នកខ្លះខ្ពង់ខ្ពស់យសជោរជន់
ប្រឌិតថាយួនមានគុណធ្ងន់           នរណារិះគន់យួនមិនបាន។
ប្រាំពីរមករាសារសម្លាប់              យួនបង្កើតច្បាប់រុកទន្រ្ទាន
យកដីយកទឹកកោះប៉ុន្មាន             មិនដែលខកខានយករាល់ថ្ងៃ។
ប្រាំពីរមករាចារកុហក                 ដីខ្មែរយួនឆ្មក់គ្មានសំចៃ
អ្នកកាន់អំណាចខំក្រឡៃ              ចោរយួនបានដៃយកគ្មានសល់។
ប្រាំពីរមករាប្រារពធ្វើ                  ដោយជនល្ងីល្ងឺអកុសល
ប្រឹងរណបយួនព្រោះគេផ្ដល់        អំណាចឲ្យសល់ដល់រាល់ថ្ងៃ៕

No comments:

Post a Comment