Sunday, January 15, 2012

បង្រ្កាប

by C write

និយាយពាក្យអ្វី            ឲ្យមានអត្ថន័យ            ហើយគ្មានទោសទណ្ឌ
សរសេរថាម៉េច            ទើបបានរង្វាន់             មិនឲ្យកវ័ណ្ឌ
ជាប់គុកច្រវ៉ាក់។
ប្រទេសមានច្បាប់        ចែងតែចងចាប់            មានស្នាមប្រឡាក់
សេរីភាពនេះ               ផ្ដល់ដោយជនខ្វាក់       គ្មានភាពប្រក្យត្ស
ប្រជាធិបតេយ្យ។
ខ្មែរស្នេហាជាតិ            រត់ចេញព្រោងព្រាត      ព្រោះគេប្រល័យ
គេតាមចាប់ចង            បង្រ្កាបរាល់ថ្ងៃ             រដ្ឋនេះព្រៃផ្សៃ
ស្អប់ខ្មែរគ្នាឯង។
ចង់ឲ្យជាតិខ្ពស់            ឲ្យមានកេរ្តិ៍ឈ្មោះ         ចៀសរឿងចម្បែង
ចៀសភាពផ្ដាច់ការ       គេបែរបង្វែង                ចាប់ចងឥតក្រែង
ចោទថាប្រឆាំង។
ពួកនិយាយស្រប         មាត់បើកម្ហបៗ             ពួកនោះជាខ្មាំង
សរសេរបញ្ជោរ            លើកជើងថាខ្លាំង         គេកំពុងញាំង
ឲ្យខ្មែរឪនអាប់។
គេថាត្រង់ៗ                 ពួកគេនឹងបង់               ទ្រព្យបុណ្យមានស្រាប់
មានតែបញ្ជោរ             ឲ្យជាតិក្រឡាប់            ទើបគេស្រែកប្រាប់
ឲ្យឆាប់កែប្រែ។
កែប្រែលែងបាន           រលួយពេញប្រាណ       ពីក្រោមទៅដែរ
បង្រ្កាបដល់ឫស           ក្រឡាប់ជាតិខ្មែរ           សរសេរប្រាប់ខ្មែរ
បែរជាមានទោស៕

No comments:

Post a Comment