សត្វក្អែបមួយធំ ជើងច្រើនរត់ជ្រុំ ផ្គុំលើកដងខ្លួន
ដងខ្លួនក៏វែង ជើងជ្រែងហំហួន ដង្កៀបមាំមួន
ខ្លួនផ្ទុកដោយពិស។
សត្វសាហាវនេះ ក្អែងក្អាងជាន់ជិះ ជើងសែនរពិស
អាងខាំសម្លាប់ ហូតចាប់ទាំងឫស រំល៉ើងអស់គ្រឹះ
ដែលមនុស្សកសាង។
ជើងច្រើនអណែក ពិសមុតជាងដែក ខាំបែកគ្រប់យ៉ាង
មានអំណាចណាស់ មិនខ្វះសំអាង ជើងទាំងសង្ខាង
លើសដៃនរាយណ៍។
ខ្លួនក្អែបធំធាត់ ជើងតូចវាយវាត់ វាសពាសពង្រាយ
ពីមុខទៅក្រោយ ជាន់ឲ្យបែកធ្លាយ វណ្ណៈរលាយ
ពាយទ្រព្យសង្គម។
មានអ្នកទឹកភ្នែក វេទនាខ្លាំងពេក កែវភ្នែកយែកយំ
ខ្លាចក្អែបជើងច្រើន បង្កើនគំនុំ ខ្លាចពិសរឹតរុំ
រំលាយវរវឹក។
បើកំចាត់វា មានតែរួមគ្នា សម្លាប់ដោយទឹក
ក្អែបអណ្ដែតខ្លួន ជើងច្រើនសន្ធឹក ពិតស្រពន់ស្ពឹក
រត់មិនរួចឡើយ៕
No comments:
Post a Comment