Monday, March 19, 2012

ពួយរលុក

By Tararith

មានបានមានឡានមានវីឡា                                          មានប្រាក់ដុល្លារចាយមិនអស់
សួនច្បារមុខផ្ទះលេចសម្រស់                 ផ្ការីកស្រស់ៗដាំថ្មីៗ។
ធនធានដែលមានកើតរហ័ស                  ដឹងច្បាស់បានពីងារមន្រ្ដី
ពីឋានៈខ្ពស់ដូចត្នោតលៃ                        និងបានពីប្ដីមានអំណាច។
ប្រាក់ខែប្រាក់ខ្មែរតែបន្ដិច                       ធ្លាប់ចំណាយច្បិចព្រោះមិនអាច
ទ្រទ្រង់ជីវភាពដ៏ដោចដាច                      ឥឡូវមិនខ្លាចពុករលួយ។
រស់ក្រយូរហើយក្ររហាម                      ឆីតែខ្យងក្ដាមគ្មានអ្នកជួយ
ដល់មានឋានៈបុណ្យស័ក្កស្ទួយ                ត្រូវតែវ័ធពួយឲ្យអស់ដៃ។
កុំឲ្យគេថាក្រម៉ាពូជ                               ឲ្យគេប្រដូចជនថ្លាថ្លៃ
មានបានរស់រានអស់ចង្រៃ                      អាចសំចៃបានភ្វើបុណ្យផង។
ពេលមានលុយកាក់ប្រាក់ពោរពាស          ទាំងស្ដេចទាំងរាស្រ្តហែរត្រសង
មុខមាត់អំណាចធំកន្លង                          ជាតិនេះឆ្លងម្ដងក៏អស់ចិត្ត៕

No comments:

Post a Comment