By C write
អូនអើយអូនស្រី ជិតដល់ឆ្នាំថ្មី ពីរពាន់ដប់ពីរ
បងនៅព្រំដែន ម៉ឺនសែនពលី ជីវិតគ្មានពីរ
តែបងស៊ូទ្រាំ។
បងទ្រាំទ្របាន លះបង់ទាំងប្រាណ របួសញីញាំ
ដើម្បីជាតិខ្មែរ ឥតល្ហែគ្រាគ្រាំ សង្កត់ចិត្តទ្រាំ
ការពារដែនដី។
អូនអើយបងនឹក ពាលពៅពន្លឹក នឹកដល់សម្ដី
អូនឲ្យបងប្រុង ក្រៅក្នុងស្មារតី ឆាប់វិលជួបស្រី
ឆ្នាំថ្មីនេះណា។
ដីភ្នំដងរែក បងចង់តែស្រែក ឲ្យបែកលោកា
អូនអើយបងនឹក នឹកកន្និដ្ឋា ត្រូវធ្វើយ៉ាងណា
ជាតិនឹងអូនស្រី។
ចោលជាតិមិនបាន ឥឡូវបែកប្រាណ ដូចបែកទឹកដី
ចង់ជួបមុខអូន ស្ងួនបងអាល័យ សង្ឃឹមឆ្នាំថ្មី
យើងបានជួបគ្នា៕
No comments:
Post a Comment