By Tararith
ឈ្មោះខ្ញុំប្រែថាមិនចេះបោក រាល់ថ្ងៃកោកៗឲ្យគេឮ
កុំឲ្យគេថាមានជម្ងឺ និងចៀសលេចឮរឿងចាស់ៗ។
ឈ្មោះខ្ញុំប្រែមកថាស្មោះត្រង់ បើមិនតម្រង់មានវេចខ្លះ
មិនចេះឆបោកគេផ្ដេសផ្ដាស កម្មមហាក្រាស់គេបោកបាន។
គេបោកឲ្យលក់សម្បត្តិជាតិ ដីព្រៃរ៉ែទៀតគ្រប់ទីឋាន
ដឹងថាគេបោកគេរំខាន តែខ្ញុំចង់បានលាភផងដែរ។
ពីមុនធានាព្រៃទាំងឡាយ មិនឲ្យអន្ដរាយព្រៃឈើខ្មែរ
ព្រៃដែលបាត់បង់មកហូរហែ នោះក៏ព្រោះតែវិនិយោគ។
ឈ្មោះខ្ញុំប្រែមកមហាត្រង់ បរិសុទ្ធផូរផង់ណាអស់លោក
កំហុសដែលកើតមានគគោក ប្រសិនបើបូកមានលើសលប់។
ខ្ញុំថាឲ្យរួចតែពីមាត់ មិនប្រាថ្នាឃាត់ឲ្យគេឈប់
អ្នកដែលមិនយល់ពិតជឿងប់ បើទប់កូនចៅបានអីរស់៕
No comments:
Post a Comment