by Noreyutt
វាសនាជាតិខ្មែរ រងទុក្ខឥតល្ហែ ព្រោះគេបំពាន
ឃើញហើយឮហើយ នៅតែឈ្លានពាន ឲ្យខ្មែរអត់ឃ្លាន
អត់ទាំងជម្រក។
អ្នកស្រីចន្ថា ចេញមកតវ៉ា ប្រាប់ពិភពលោក
ថាគាត់ជាខ្មែរ ដីផ្ទះគេយក កម្មរហូតមក
រដ្ឋអភិវឌ្ឍន៍។
ជាតិខ្មែរគេដេញ ឯជាតិយួនវិញ មិនដែលហ៊ានមាត់
យួនវាស់ដីយក ចាប់ខ្មែរវាយវាត់ ច្បាប់រដ្ឋខ្ចាត់ព្រាត់
សត្រូវជាតិឯង។
ឬមួយនេះជា គំនិតផ្ដន្ទា បង្អូតសំញែង
ឲ្យខ្មែរខ្លបខ្លាច អំណាចអ្នកឯង ដុលចន្ថាលេង
ឲ្យដឹងខ្មៅស។
នេះសច្ចភាព ដឹកនាំកលគាប សង្កត់អ្នកក្រ
រាស្រ្តខ្មែរឈឺចាប់ ជាប់ច្រើនតំណរ អ្នកឯងកុំអរ
គង់មានព្រួយវិញ៕
No comments:
Post a Comment