ដីខ្ញុំផ្ទះខ្ញុំ អ្នករើទ្រនុំ ខ្ញុំយំតវ៉ា
អស់លោកអ្នកមាន និងពួកផ្ដាច់ការ ម្ដេចឡើយឫស្យា
ប្រហារឲ្យកម្ម។
បួងសួងសំពះ ទឹកភ្នែកស្រក់ពាស ធារាផ្ដែផ្ដាំ
អ្នកកាន់អំណាច ផ្ដាច់ការច្រើនឆ្នាំ តែងប្រើក្រញាំ
ជញ្ជក់ឈាមរាស្រ្ត។
បង្កគ្រប់ទី ប្រជាវក់វី បណ្ដេញជន្លៀស
ខ្សែរខ្មែរក្រហម នាំជាតិវិនាស ប្រកាសគូសវាស
រាស្រ្តអស់លំនៅ៕
No comments:
Post a Comment