By Noreyutt
យួនឡើងមកខ្មែរ ចូលរាល់ថ្ងៃខែ ឡើងបញ្ច្រាសទឹក
មេគង្គចូរចុះ យួនស្រុះគគ្រឹក ឡើងមកសន្ធឹក
ទឹកដីអង្គរ។
ដីច្បារដំណាំ ដូនតាខ្មែរដាំ សាងមកហែហូរ
ទុកជាសម្បត្តិ បាត់ស្ងាត់គ្មានសូរ ខ្មែរខ្លះបន្ទរ
ជាថ្នូរអំណាច។
បន្ទរថាល្អ យួនជួយស្មោះស មិនគួរឲ្យខ្លាច
ធ្លាប់ជួយសង្រ្គោះ ផុតជ្រោះកំណាច អាចទប់អំណាច
អង្វែងតទៅ។
ខ្មែរសុំតែរស់ រើលុះរង្គោះ រលស់លំនៅ
ថែមឈូសបណ្ដេញ ឲ្យចេញផុតទៅ បើទុកឲ្យនៅ
នាំតែខូចការ។
យួនចូលទន្ទ្រាន ចូលមកឈ្លានពាន ប្រាំពីរមករា
ខ្មែរអ្នកគាំទ្រ ព្រមប្ដូរសាវតា ហូជីមិញថា
យកខ្មែរឲ្យបាន៕
No comments:
Post a Comment