By C write
សូរសព្ទ័ចង្រិតនារាត្រី ខែពេញបូរមីថ្នមបមថែ
ដល់ចិត្ដកំព្រានៃអ្នកស្រែ ឲ្យលង់លក់ក្បែរស្រែចម្ការ។
ឮសូរដង្ហើមដូចដង្ហក់ តគ្នាកញ្ឆក់ខ្យល់បញ្ហា
សំឡេងចង្រ្កង់គោប្រាប់ថា មនុស្សសត្វវាសនាមិនខុសគ្នា។
ពីថ្ងៃនាំគ្នាប្រឹងភ្ជួរាស់ ដាំដុះកាប់គាស់ទាំងជរា
រាត្រីងុយងោកលើពសុធា ក្រោមភ្លៀងរងារក៏មិនថា។
លើមេឃភ្លើងផ្កាយលេចព្រិចៗ ប្រឹងរោយកំទេចពីវេហា
កាត់ដុំពពកស្លឹករុក្ខា នាំចិត្តជ្រះថ្លាអស់កង្វល់៕
No comments:
Post a Comment