By Noreyutt
ក្មេងយំរៀបរាប់ទុក្ខហូរហែ យំយែកព្រោះតែបាត់ម៉ែឪ
គេចោទមានទោសហើយចាប់ទៅ កូនគ្មានលំនៅរស់ឡើយណា។
កូនក្មេងនាំគ្នាចេញព្រោងព្រាត ចេញរំដោះញាតិរួមតវ៉ា
មានញត្ដិអង្វរព្រះករុណា ទ្រង់មិនវាចារថាម្ដេចឡើយ។
ឬមួយព្រះអង្គលោកមិនដឹង ឬត្រូវគេញឹងទើបមិនឆ្លើយ
ពោះតឹងដោយសារសំណែនហើយ ទើបនៅព្រងើយនឹងកិច្ចការ។
ព្រះអង្គឧត្តមកាលពីមុន មិនស្ពឹកទម្រន់ដូច្នេះណា
លោកធ្លាប់មានឈ្មោះឫទ្ធិជេស្ដារ មានមនសិការសង្រ្គោះខ្មែរ។
ឥឡូវកូនចៅនៅនឹងភ័ក្រ ជឿជាក់ថាលោកជួយមើលថែ
ឬក៏ព្រះអង្គមិនចង់ក្បែរ ខ្លាចថៅកែយួនដកអំណាច៕
No comments:
Post a Comment