By Tararith
តេជគុណលួនសុវាត ជ្រះថ្លាស្អាតបរិសុទ្ធ
រងគ្រោះគេសម្លុត ដេញពីកុដិបង្ខំស្ងៀម។
ទ្រង់ចរជួយមនុស្សរស់ តាមសង្រ្គោះបញ្ចៀសឈាម
ប្រោះព្រហ្មមិនទីមទាម លោកជួយភ្លាមទាមទារសិទ្ធិ។
លោកមានករុណា មានមេត្តាសណ្ដោសពិត
តម្កើងស្ទួយជីវិត ចាកងងឹតក្នុងសង្គម។
ប្រជាចេញតវ៉ា តុលាការចាត់ចាប់ឃុំ
គ្រប់គ្នាទ្រហោយំ ឮរងំសែនឈឺចាប់។
ព្រះសង្ឃតែមួយអង្គ ជីវោស្បង់តាមលំដាប់
សូត្រព្រះធម៌ឲ្យស្ដាប់ រសាប់ចិត្តជនអប្រិយ៍។
គ្រប់ទីគេបង្រ្កាប ប៉ងធ្វើបាបដល់ម្ចាស់ដី
និងអ្នកការពារព្រៃ ជាសង្ឃក្ដីគេផ្តន្ទា។
ព្រះសង្ឃលួនសាវ៉ាត រងប្រមាថឥតគណនា
កាយចិត្តលោកបូជា លោកពុះពាររហូតមក។
ព្រះអង្គផ្ដល់សង្ឃឹម ខ្មែរផុតនឹមគេច្បាមយក
គំរូរបស់លោក នាំជ័យជោគមកជាតិខ្មែរ៕
No comments:
Post a Comment