by Noreyutt
ពាក្យរដ្ឋប្រហារ ៥-៦ កក្កដា
គឺជាដំបៅ វាចប់យូរហើយ
កុំលើកនាំក្ដៅ ដល់រម្លឹកទៅ
ត្រូវឈ្មោះអាក្រក់។
សម្លាប់មែនមនុស្ស ក្នុងពេលបំផ្ទុះ
ទឹកថ្លាទឹកល្អក់ ទីក្រុងភ្នំពេញ
ថាមិនកុហក វាយបណ្ដេញឆ្មក់
ឆក់យកអំណាច។
អាវុធតូចធំ បាញ់តម្រង់ជ្រុំ
មិនមែនកោងកាច ការពារខ្លួនទេ
ម្ដេចចេះតែបាច សម្ដីព្រោកប្រាជ្ញ
អាចគេច្រឡំ។
ម្ដេចយកទោសខ្ញុំ នែ៎! ប្រាប់ថាកុំ
និយាយចំៗ បាញ់គ្នាធម្មតា
នរណាបង្ខំ សួរឯកឧត្តម
ញឹក ប៊ុនឆៃ ដឹង៕
អាណិតលោកឆៃ អង្គុយឪបដៃ
ស្ងៀមទ្រឹងកំប្រឹង តែក្នុងចិត្តវិញ
ខឹងនោះសែនខឹង ចង់ស្ទុះទៅញឹង
ឲ្យដឹងដៃម្ដង។
ទ្រាំស្ដាប់វោហារ ចាក់ដោតផ្លែផ្កា
ស័ព្ទសារផ្ដោះផ្ដង វែកញែកយកត្រូវ
ស្ដាប់ទៅសែនឆ្គង ខោកអង្អែលផង
ឆ្លងហួសព្រំដែន។
ឯសារជាតិពិត ទោះប្រឹងប្រឌិត
បង្វិលបត់បែន ធ្វើរដ្ឋប្រហារ
ច្បាមអំណាចណែន ក្នុងដៃបស់សែន
រហូតសព្វថ្ងៃ៕
No comments:
Post a Comment