កែវភ្នែកធ្មេច លេចទាំងអស់ កោះដីខ្មែរ
បាត់ហូហែរ បែរសម្ដី ស្ដីប្រមាថ
ថាដីបាត់ ក្សត្រមុនៗ អ្នកបង្ខាត
មិនសង្វាត ឆ្លាតតែឯង តែងបំពាន។
ដីកោះត្រល់ សល់តែឈ្មោះ រស់ដូចស្លាប់
ពីរោះស្ដាប់ ស័ព្ទរ៉ាយរ៉ាប់ ស្លាប់វិញាណ
តាមព្រំដែន សែនឲ្យគេ ចូលទន្រ្ទាន
ជនណាហ៊ាន រិះតិតៀន មានទោសទណ្ឌ៕
No comments:
Post a Comment