កោះត្រល់ដែលបាត់ស្ងាត់ជ្រងំ ម្ចាស់ក៏មិនយំមិនអាល័យ
នៅជិតបង្កើយឃើញរាល់ថ្ងៃ មិនដែលស្រម៉ៃអនុស្សា។
នាំគ្នានិយាយតិចតួចដែរ កោះរបស់ខ្មែរពីដូនតា
សុខៗកាត់ចេញពីខេមរា សន្ធិសញ្ញាបន្ថែមថ្មី។
កោះអើយកោះបាត់នៅនឹងភ្នែក ឃើញជាក់ស្ដែងពេកហួសនឹងស្ដី
ឈ្មោះកោះប្ដូរប្រែតាមព្រំដី ម្ចាស់ដើមហីៗជាតិជាខ្មែរ។
ជាខ្មែរដែលរស់ក្រោមចំណុះ ជាខ្មែរដែលដុះព្រោះគេថែ
កាត់ដីសងគុណមានហូរហែ ខ្លាចយួនស៊ីឆ្កែបែរកំហឹង។
កោះនៅមិនឆ្ងាយពីដែនដី លើកឲ្យម្ចាស់ថ្មីដោយរំពឹង
ថាគេជួយជ្រោងជួយពង្រឹង អំណាចរឹងប៉ឹងដឹកនាំខ្មែរ៕
No comments:
Post a Comment