By Tararith
តុលាការខ្មែរ កាត់ក្ដីហូហែ តាមច្បាប់កំណត់
ផ្ដល់យុត្តិធម៌ ជំនឿប្រាកដ ពេលគេសង្កត់
ជូចត់ឥតល្ហែ។
ជញ្ជីងលម្អៀង អាណិតអ្នកផ្ទៀង ផ្ទាត់រឿងផងដែរ
ត្រូវទៅជាខុស កំហុសប្រួសប្រែ បូកដកហូហែ
តែរកទោសគ្មាន។
ឯអ្នកជិះជាន់ នៅមិនគ្រប់គ្រាន់ រយពាន់ទន្រ្ទាន
វាយប្លន់យកដី សម្ដីគេហ៊ាន ប្រមាថព្រមាន
ទាំងតុលាការ។
បើកាត់ឲ្យចាញ់ កាំភ្លើងតាមផ្ចាញ់ បាញ់បោះប្រហារ
ត្រូវតែឲ្យឈ្នះ បញ្ចៀសហឹង្សា ការពារអាត្មា
រស់រៀនតទៀត។
អ្នកចាញ់អល់អែក ច្បាប់ប្រែចម្លែក ផ្លាស់ប្ដូរមាយាទ
អស់ដីអស់ធ្លី វក់វីគុកទៀត អ្នកក្រព្រោងព្រាត
ឃ្លាតពីលំនៅ។
យុត្តិធម៌គ្មាន អំណាចបំពាន ដីការចោទទៅ
អ្នកក្រអ្នកអត់ ប្រាកដជាត្រូវ ប៉ូលីសនាំផ្លូវ
ចូលគុកព្រៃស៕
No comments:
Post a Comment