ឈើមួយដើមដុះលើកំពូល ភ្នំខ្ពស់ដូចទូលរេយោលយោក
ត្រូវខ្យល់គ្រប់ទិសស្ទើធ្លាក់មក ប្រឹងរស់ប្រឹងក្រោកទាំងវេទនា។
អ្នកស្រឡាញ់ជាតិរស់រាយប៉ាយ នៅជិតនៅឆ្ងាយមិនរួមគ្នា
មានកម្លាំងអីអាចទាមទារ ធានាការពារទឹកដីបាន។
កណ្ដុរដែលខ្លាចអំណាចឆ្មា រត់ពួនឆ្លេឆ្លាយករួចប្រាណ
មិនហ៊ានតទល់សត្វសាមាន ឆ្មាររឹតក្លាហានហួសមាឌវា។
ទឹកភ្នែកខ្មែរហូរជោរជន់លុប នៅក្នុងពិភពដ៏វេទនា
រាប់ដំណរមនុស្សកម្មតគ្នា ខ្វះអ្នកគាំពារច្បាប់គោលការណ៍។
បើឈើដុះជ្រោងទៅជាព្រៃ ពុំមានខ្យល់អ្វីអាចប្រហារ
ហើយបើកណ្ដុរហ៊ានតវ៉ា ឆ្មាខ្លាំងយ៉ាងណាក៏រួញរា៕
No comments:
Post a Comment