បញ្ញាវន្ដស្វែងបុណ្យមន្រ្តី រកបានស្រីថ្មីចោលប្រពន្ធ
ព្រមធ្វើកញ្ជះរាស្រ្តរិះគន់ ជាជនលោកលន់ហួសប្រមាណ។
ពីមុនស្អប់ណាស់ជនក្បត់ជាតិ លះបង់សាច់ញាតិមិននឹកស្មាន
ធ្វើនយោបាយរកក្សេមក្សាន្ដ ជួយខ្មែរសុខសាន្ដសង្រ្គោះជាតិ។
មិនយូរប៉ុន្មានបានលុយកាក់ កជាប់ច្រវ៉ាក់បុណ្យសក្ដិទៀត
បែរក្បាលប្រហារខ្មែរគ្រប់ស្នៀត ដែលសូម្បីជាតិក៏ហ៊ានលក់៕
No comments:
Post a Comment