ទឹកភ្នែកដែលធ្លាប់ស្រក់ មកកុហក់ឆក់ចិន្ដា
ពាក្យពេជន៍សញ្ចេតនា ស្ដីម្ដងណាអាណិតខ្មែរ។
ចាំពាក្យខ្លួនឯងទេ ប្រទេចជេរដៀលហូរហែ
មិនសមអ្នកគ្រងថែ ចង់វ៉ៃឆ្កែដោយបិទទ្វារ។
គំរាមមិនដែលស្រាន មិនប្រមាណខ្មែរដូចគ្នា
ដឹកនាំកម្ពុជា ជួបវេទនារាស្រ្តមន្រ្តី។
សម្ដីឥតសំចៃ ប្រយ័ត្នដៃអ្នកទីបី
ពាក្យនេះគឺជាអ្វី ឬមានន័យសម្លាប់ខ្មែរ?
No comments:
Post a Comment