ប្រាង្គប្រាសាទថ្មដ៏ល្អឯក ខ្លះខូចបាក់បែកវល្លិព័ន្ធពទ្ធ
មហានគរថ្កើងប្រវត្តិ ជាមហារដ្ឋដ៏អស្ចារ្យ។
រាប់រយឆ្នាំហើយនៅឡើយរឹង ឈរជាព្រលឹងនៃខេមរា
ទោះបាត់បង់ខ្លះមិនស្ដីថា ទប់ខ្លួនរក្សាសាវតា។
ឪម្ចាស់អង្គរឈរសុំទាន តាមផ្លូវតាមស្ពានមុខប្រាង្គប្រា
ទន្ទឹមយក្សគ្រុឌរូបសឹង្ហា មុខអច្ឆរាដូនតាខ្មែរ។
បើម្ចាស់មិនរឹងដូចបុព្វ សង្គមពិតធ្លាក់ដាបផងដែរ
ទាំងថ្មទាំងមនុស្សនរណាថែ ទឹកដីដែនខ្មែរប្រែជាអ្វី?
No comments:
Post a Comment