កូនខ្ញុំឈ្មោះកុសល[1] តែងខ្វាយខ្វល់ដល់កម្មករ
ឈឺឆ្អាលជួយអ្នកក្រ កូនខ្ញុំល្អណាស់លោកអើយ។
កូនមាសកូនគំរូ ងើបតស៊ូមិនស្ដាយឡើយ
លាលោកនេះទៅហើយ តែនៅឡើយគេចងចាំ។
កូនរួមទាមទារសិទ្ធិ បង់ជីវិតពេលបាតុកម្ម
ម៉ែសូមប្រកាសផ្ដាំ កត់ចំណាំកូនក្លាហាន។
ម៉ែមានមោទនៈ ជាងមាសប្រាក់ទាំងប៉ុន្មាន
អាល័យកូនចែកឋាន សូមកូនបានថ្កានគ្រប់ជាតិ៕
[1] ផេង កុសល អាយុ២៤ឆ្នាំ រស់នៅភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ
ខេត្តកំពង់ចាម ស្លាប់ដោយ កងកម្លាំងប្រដាប់អាវុធបាញ់ បង្ក្រាបក្នុងការតវ៉ារបស់កម្មករទាមទារសុំតម្លើងប្រាក់ខែ១៦០ដុល្លា
កាលពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤។
No comments:
Post a Comment