By Tararith
ក្រោមសម្ពាធត្រជាក់ ទឹកកកធ្លាក់រាយពីមេឃ
ខ្មែរអើយសែនសង្វេគ ឃើញនឹងភ្នែកញាតិទួញយំ។
ខ្មែរនៅអាមេរិក មិនដែលភ្លេចឡើយទ្រនំ
ភូមិស្រុកធ្លាប់ជួបជុំ រាល់ថ្ងៃងំដោយបញ្ហា។
ឈរមុខអាគារខ្ពស់ សុំសង្រ្គោះពីអង្គការ
នៅព្រងើយដល់ណា ជនផ្ដាច់ការប្រហារខ្មែរ។
បាតុកម្មដែលកើតមាន ជាជំហានឲ្យកែប្រែ
ខ្មែររងាគ្មានល្ហែ យូរហើយដែរអស់សេរី។
សហប្រជាជាតិ សូមខ្មីឃ្មាតទទួលក្ដី
តាមច្បាប់ជនអប្រិយ អស់សេរី-ទទួលទោស៕
No comments:
Post a Comment