By Tararith
ស្លឹកឈើរោយរុះ ស្លឹករុះទាំងនោះ ជ្រុះតាមរដូវ
ពេលទុំក្រហម ថ្នមក៏មិននៅ រសាត់ធ្លាក់ទៅ
តាមច្បាប់ធម្មជាតិ។
ជារឿងធម្មតា ឈើមានផ្លែផ្កា ស្លឹករលុះឃ្លាត
រដូវកាលថ្មី ត្រួយខ្ចីដុះព្រាត ឈើមាំថែមទៀត
មាឌធំស្កឹមស្កៃ។
ឈើមែកត្រឈៃ ដុះរាលជាព្រៃ រឹតមានតម្លៃ
រក្សាពូជពង្ស យូរលង់លុះថ្ងៃ រុងរឿងថ្លាថ្លៃ
គ្មានថ្ងៃរលត់។
ស្លឹកជ្រុះមិនស្ដាយ ឈើធំត្រសាយ លូតខ្ពស់គ្មានស្លុត
ឫសកែវចាក់ទៅ ដោតជ្រៅបំផុត បំផ្លាញកាប់ដុត
មិនស្លុតលាស់ថ្មី៕
No comments:
Post a Comment