by Tararith
១.ខ្យល់អើយខ្យល់បក់លើវេហា អ្នកមានវាសនាបក់រាល់ថ្ងៃ
បោកបក់មិនដឹងចង់បានអ្វី នៅលើផែនដីបក់ពេញពាស។
២.ខ្យល់បក់បំណងសង្រ្គោះឬ? ឲ្យសត្វលោកឈឺព្រាត់និរាស
ពេលដែលបក់ចំដំបូលរាស្រ្ត មានអ្វីនឹងចៀសរលំបាន។
៣.ខ្យល់ព្យុះរលុះរល៉ើងប៉ើង ឆេះជាភ្លើងឡើងក្នុងភូមិដ្ឋាន
សេចក្តីសុខសានទាំងប៉ុន្មាន បែរជារំខានឥតស្រានឡើយ។
៤.ខ្យល់បក់បង្កជារលក ជំនន់ទាញយកជម្រកហើយ
បំផ្លាញជីវិតឥតមានស្បើយ ខ្យល់អើយថ្ងៃណាយល់សណ្តោស។
៥.ប្រជាជនខ្មែរធ្លាប់រំពឹង ថ្ងៃនេះគេដឹងអ្នកធ្វើខុស
រុះរើផ្ទះគេដេញគេចុះ អ្នកមានកំហុសធ្ងន់ពេកក្រៃ៕
No comments:
Post a Comment