By Tararith
ស្រណោះកោះកេរ ប្រាសាទទទេ
បាត់បង់លម្អ ចម្លាក់យក្សគ្រុឌ
ទ្រោមទ្រុឌសសរ អប្សរកិន្នរ
ថ្មនៅរាយប៉ាយ។
ស្រណោះកោះកេរ អភព្វម្ល៉េះទេ
ទេរបាក់ខ្ចាត់ខ្ចាយ ឱប្រាសាទខ្មែរ
នៅតែអន្តរាយ ចម្លាក់ទាំងឡាយ
រសាត់ឆ្ងាយទៅ។
ស្រណោះកោះកេរ ប្រាង្គប្រាទាំងទ្វេរ
មានដុះស្មៅស្បូវ អ្នកជំនាន់មុន
រែកពុននាំផ្លូវ ជំនាន់ឥឡូវ
ត្រូវសាងបន្ត៕
No comments:
Post a Comment