Noreyutt
ទឹកដល់ច្រមុះ ទើបដឹងខ្លួនខុស រត់រកជំនួយ
ពីមុនគេប្រាប់ សន្ធាប់រំអួយ ស្រែកថាកុំព្រួយ
ខ្លួនមានវិធី។
គេប្រាប់ឲ្យប្ដឹង ព្រោះជាតិសៀមហ្នឹង មានល្បិចវក់វី
បើមានសង្រ្គាម ឈាមលាបគិរី សន្ដិវិធី
ពិតចាញ់អាម៉ាស់។
មិនដឹងអាងអី គិតតែខន្ដី សៀមមិនប្ដូរផ្លាស់
គុំកួនយកដី ទន្រ្ទានខ្លាំងណាស់ ទើបភ្ញាក់ដឹងច្បាស់
ថាខ្លួនទន់ខ្សោយ។
អ្នកស្លាប់គឺខ្មែរ មានស្លាប់ហូរហែ ម្ដេចក៏បណ្ដោយ
ឲ្យកើតសង្រ្គាម ទើបដោះជាក្រោយ ឬនេះជាកោយ
បោះយកអំណាច។
ស្រែកប្រាប់យូអិន បង្ហាញសៀមប៉ិន ប្រយុទ្ធគួរខ្លាច
បើនឹងចុះចាញ់ គេឡកទ័លប្រាជ្ញ ធ្លាប់ស្រែកចេកចាច
បន្លាចតែខ្មែរ៕
No comments:
Post a Comment