By Tararith
ផ្លូវតុលាការក៏ទៅប្ដឹង អាម៉ាស់ខ្លួនរឹងសឹងដូចថ្ម
ត្រូវទៅជាខុសខ្មៅប្រែស ច្បាប់ចែងច្បាស់ល្អគេលាបពណ៌។
អ្នកភូមិបឹងកក់រើបំរះ ខំណាស់ព្រោះខ្វះយុត្តិធម៌
ដៃជាប់ច្រវ៉ាក់មិនគួរជឿ នេះអស់ជំនឿប្រសិនធៀប។
តវ៉ារាប់រយលើកទៅហើយ នៅគ្មានចម្លើយបែររឹតគាប
នាយទុននិងរដ្ឋក្រឺតមានប្រៀប ឈ្នះខ្មែរតូចទាបជនក្រក្រី។
មានទាំងបូមឈាមចេញពីប្រាណ គេចាប់ចូលឡានព្រាត់កូនប្ដី
គ្រឿងចក្របំបាក់ផ្ទះចាស់ថ្មី បាតករស្រីៗកាយអាក្រាត។
ជូនញត្តិបណ្ដឹងសព្វស្ថាប័ន សាលាក្រុងខណ្ឌតបប្រមាថ
បាតដៃខ្នងដៃប្ដល់ឱវាទ បំណងស៊ីស្អាតមិនឲ្យសល់។
អ្នកភូមិបឹងកក់ទាំងក្មេងចាស់ ជំហរមិនផ្លាស់ដើរតាមថ្នល់
ទាមទារតវ៉ាដោះស្រាយកល ល្បិចគេបន្សល់លុះសព្វថ្ងៃ។
បើគេមានចិត្តចង់បញ្ចប់ ខ្សាច់មិនហូរកប់-ប៉ូលីសវ៉ៃ
បាតុករមិនបាច់ជាប់ខ្នោះដៃ ឲ្យល្បីសម័យតេជោឡើយ៕
No comments:
Post a Comment