By Tararith
ម្លិះផ្កាក្លិនក្រអូប មិនហ៊ានស្រូបប្រឹងធ្វើការ
បំព្រងស្រស់ម្ល៉េះណា កៀកនេត្រាមិនហ៊ានគន់។
ពិដោរភាយតាមខ្យល់ ព្រលឹមដល់គ្រាយប់យន់
ចង់កាច់មកស្រង់គន្ធ ចិត្តអត់ធន់អស់សេរី។
កាប់គាស់តាមផែនការ គ្មានអាហារម្ហូបនឹងឆី
លម្អងរុះលើដី អស់សេរីដូចជាតិខ្មែរ។
ផ្កាដុះខុសរដូវ រីកមិនត្រូវខ្វះអ្នកថែ
បីឆ្នាំប្រាំបីខែ នៅសល់តែប្រវត្តិកម្ម៕
No comments:
Post a Comment