ព្រលឹមថ្ងៃរះជះពន្លឺ កាំភ្លើងលាន់ឮនៅមិនឆ្ងាយ
កម្មករឈាមហូរចេញពីកាយ ជាក្ដីអន្តរាយមិនធ្លាប់មាន។
ប្រហុកអំបិលអំពិលក្ដិប ប្រាក់ខែហុកសិបកិបធនធាន
បាយកកបាយក្ដាំងជួនឆ្នាំងគ្មាន ក្រពះស្រេកឃ្លានរាល់វេលា។
ចង់រស់ជាមនុស្សឲ្យសមរម្យ ទទូចទារសុំគ្រប់អង្គា
ត្រឹមមួយរយម្ភៃគ្រាន់ធានា ផុតក្ដីវេទនាគ្រានេះណា។
សុំត្រឹមតែរស់សង្រ្គោះផង ម្ដេចឡើយចាប់ចងបាញ់ប្រហារ
ឯណាសណ្ដោសនិងមេត្តា ឬអ្នកជាខ្លាលាក់ក្រចក។
No comments:
Post a Comment