ឆ្នាំប៉ែតសិបប្រាំ ខ្មែរកើតកប្រាំ
គៀងរាស្រ្តបម្រើ ឆ្មក់ចាប់បញ្ជូន
តាមរដ្ឋយួនស្នើ នេះជាដំណើរ
សម្លាប់ជាតិខ្មែរ។
កប្រាំកាប់ឈើ ព្រំដែនខាងលើ
ខ្មែរទុក្ខឥតល្ហែ ស្លាប់រាប់ម៉ឺននាក់
យួនចូលហូរហែ មកនៅស្រុកខ្មែរ
ជួសខ្មែរដែលស្លាប់។
ខ្មែរទៅកប្រាំ រងទុក្ខច្រើនឆ្នាំ
ព្រាត់ប្រាសឈឺចាប់ បែកបាក់គ្រួសារ
ជីវិតក្រឡាប់ យួនបំផ្លាញឆាប់
យកដីខ្មែរបាន។
ខ្មែររងទារុណ នៅទ្រាំអត់ធន់
ឥតមានស្រាកស្រាន យួនប្រើប្រាស់ខ្មែរ
ឲ្យរឹតរំខាន អួតជួយឲ្យថ្កាន
បានផុតទុក្ខា។
ធាតុពិតជាតិយួន ទន្រ្ទានផ្ទួនៗ
ចង់លេបខេមរា បង្កើតកប្រាំ
បំផ្លាញកាប់ឆ្ការ បង្កើតផែនការ
ប្រហារខ្មែរផង់។
ខ្មែរបានរស់រាន រួចរស់ផុតស្ពាន
នរកប្រម៉ង់ កប្រាំរលត់
ជាតិខ្មែរមិនបង់ ខ្មែររួមគ្នាស្រង់
ទើបមានថ្ងៃនេះ៕
No comments:
Post a Comment