By C Write
អ្វីៗក៏មាន សក្ដិយសធនធាន មានគ្រប់មិនខ្វះ
មានសិទ្ធិសេរី ថាស្ដីច្រើនណាស់ អាវក្រោះក៏ក្រាស់
ការពារខ្លួនផង។
អំណាចធំដុំ អ្នកបម្រើខ្ញុំ មុនធ្វើត្រូវឆ្លង
គ្រប់រឿងតូចធំ ពូតផ្តុំស៊ីសង សម្ភោធរបង
ស្រះសាលារៀន។
រាប់ទាំងកាត់ក្ដី កម្ទេចឡូត្រី ឡើងសក្ដិទាហាន
បញ្ជាគ្រប់សព្វ ដណ្ដប់ផ្លូវស្ពាន ទីណាក៏មាន
ឈ្មោះចារជាប់នៅ។
ឆ្នាំនេះចង្រៃ ទឹកមាត់ធ្លាប់ប្រៃ វាហួតអស់ទៅ
នួនជាថាចំ សម្ងំយកត្រូវ បើ ត អស់ផ្លូវ
អាស្រូវមិនខាន។
ករណីសូន្យពីរ ឲ្យខ្វល់ពេញទី សូន្យបីតាមដាន
ឬចោទបន្ដ ខ្មៅសពិតច្រាន ដឹងអស់សណ្ដាន
មេសម្លាប់ខ្មែរ។
បិទមាត់ល្អជាង ដើម្បីចៀសវាង បញ្ហាហូរហែ
លោកនួនជាអើយ ងើយក៏បានដែរ ចោទជាតិស៊ីឆ្កែ
គេម្ហាមិត្តយើង៕
No comments:
Post a Comment