នេះឬពណ៌ខ្មៅ យុត្តិធម៌ហៅ
តែហៅមិនឮ អយុត្តិធម៌
ពណ៌នេះរន្ទឺ ខ្មៅពេញពន្លឺ
ឈឺអស់ខេមរា។
ចន្ទពណ៌លឿងទុំ ឥឡូវនេះហ៊ុំ
ព័ទ្ធដោយបញ្ហា សេរីភាពគ្មាន
បំពានមាត្រា ចាប់ចងផ្ដាច់ការ
ខ្លោចផ្សាពេកក្រៃ។
ថ្ងៃចន្ទពណ៌ខ្មៅ បង្ហាញដំបៅ
ក្រយ៉ៅចង្រៃ ចាប់ចងបិទមាត់
បែបរដ្ឋព្រៃផ្សៃ ដឹកនាំបានដៃ
វ៉ៃរាស្រ្តឥតក្រែង។
អ្នកស្នេហាជាតិ មួយហើយមួយទៀត
មានទោសជាក់ស្ដែង ជនពុករលួយ
ព្រួយប្រឹងសម្ដែង ជាអ្នកតាក់តែង
សង្រ្គោះប្រទេស។
No comments:
Post a Comment