Wednesday, May 25, 2016

សារជាតិ

By Tararith

ទឹកមាសពាសលើដែក         មើលភ្លាមប្លែកដែកទៅមាស
ដែកសោះក៏អាចចៀស        ព្រោះតែពាសបិទទម្រង់។
សារជាតិពិតគឺដែក             ឥតប្រកែកផៅពូជពង្ស
ជាដែកពីយូរលង់                ប្ដូរទ្រាយទ្រង់យសតម្លៃ។
សតិប្រាកដច្បាស់               មិនអាចផ្លាស់ទោះខំច្នៃ
មនុស្សសត្វមាននិស្ស័យ      កាន់ក្នុងដៃដឹងធាតុពិត៕


No comments:

Post a Comment