ឆ្នាំមុនថ្ងៃនេះយើងបែកគ្នា ទ្រូងបងគ្រាំគ្រាមិនភ្លេចម្ដង
ក្ដៅៗថ្មីៗរឿងកន្លង ចម្លងមិនបានផុតត្រើយទុក្ខ។
អូនអើយទ្រូងបងនៅរលឹក នឹកអូនពន្លឹកឃើញតែមុខ
តាមតែរូបថតចិត្តចាប់ចុក មិនដែលស្រណុកអាណិតស្រី។
ប្រាណអូននាងក្ស័យលើស្ពានពេជ បងមិនដែលភ្លេចស្រស់ពិសី
ដៃធ្លាប់កាន់ដើរនៅថ្មីៗ ថ្ពាល់ធ្លាប់បេតីកៀកនែបនិត្យ។
ថ្ងៃនេះបងដាក់កម្រងផ្កា បួងសួងប្រាថ្នាផុតងងឹត
អូនចាប់ជាតិថ្មីរស្មីពិត កុំជួបជីវិតដូច្នេះណា៕
No comments:
Post a Comment