Saturday, January 7, 2017

កវីស្រីស្រស់

By Tararith

កវីតែងកាព្យខាបចិត្តស្រី              រឿងជាតិទឹកដីទុកដោយឡែក
ពាក្យពេជលួងលោមច្រើនអនែក  ប្រៀបបានព្រួញដែកចាក់ដួងចិត្ត។
នារីនឹមនួនខ្លួនទំនេរ                    អានកាព្យហើយរេរកនែបនិត្យ
រវាយតាមពាក្យអ្នកប្រឌិត            មុខក្រោយមិនគិតរកខុសត្រូវ។
កវីចិត្តជាងារចំណាប់                   ចុងចួនចងចាប់ចារជម្រៅ
អន្ទងឲ្យស្អិតដូចជ័រភ្នៅ                ឯជាតិទុកក្រៅមនសិការ។
វោហាស្នេហាសែនពីរោះ              ជាតិនៅមាត់ជ្រោះមិនដែលចារ
សូម្បីមួយពាក្យមិនដែលថា          ក្បួចចិត្តផ្លែផ្កាទាក់ស្រស់ស្រី។
អាណិតដល់ជាតិមានជនឆ្នើម      រស់ដកដង្ហើមទម្ងន់ដី
មេដាយក៏ច្រើនសមឈ្មោះល្បី      និពន្ធអួតស្រីយករង្វាន់៕

No comments:

Post a Comment