By Tararith
មច្ឆាឆ្លេឆ្លាហែលក្នុងបឹង រត់គេចប្រែងប្រឹងពីសត្រូវ
បណ្ដោយបញ្រ្ចាសទឹកគួចទៅ ខំណាស់រកផ្លូវដែលត្រូវរស់។
ហែលហក់បក់បោយទៅក្រោយមុខ គេចរំដោះទុក្ខពីព្រានពស់
ដេញតាមពីក្រោយសត្វឲ្យគ្រោះ តាមបឹងតាមជ្រោះឆ្ពោះរកសុខ។
ក្នុងទឹកមានពស់ដេញប្រកិត ព្រះអើយភ័យភិតចិត្តក្ដួលក្ដុក
ឯនៅពីលើមានសត្វកុក ហិចហើរសម្រុកតាមចឹកឆី។
អាណិតដល់ខ្លួនឯងពេកក្ដាត់ កើតមកជាសត្វលើផែនដី
ហែលអស់ជំហានកម្លាំងត្រី តើអ្វីផុតភ័យពីគ្រោះនេះ?៕
No comments:
Post a Comment