កង្កែបរស់អែបបឹង យំទ្រហឹងរំពងព្រៃ
ឆ្លើយឆ្លងឈ្លោះរឿងអី អួតសម្ដីក្លាដល់ម្លឹង។
អួតចុះអួតឡើងឫក ងើបពីទឹកខ្លួនកំប្រឹង
ស្គមស្វិតឃើញស្បែកឆ្អឹង ភ្នែកសស្លឹងឌឺដងគ្នា។
លោតចុះលោតឡើងច្រាំង ត្រៀមចេញច្បាំងដើម្បីងារ
អ្នកខ្លាំងមហិមារ លើធារាដងព្រឹក្សា។
ក្អេងក្អាងអាងសំឡេង ហៅអ្នកលេងធ្វើអាណា-
ព្យាបាលដែនសីមា ខុសប្រាថ្នាអស់ទឹកដី។
ម្លឹងហើយមិនរាងចាល នៅត្រអាលថ្លោសសម្ដី
ជេរឈ្លោះគ្នាឥតបី លើដែនដីទ្វិបលោកផ្សេង។
ដណ្ដើមគ្នារកត្រូវ ទោះអស់ផ្លូវដើរវង្វេង
នៅធ្វើឬកអ្នកលេង ឈ្លោះផ្សងព្រេងគ្មានគោលដៅ។
មិនដឹងប្រាថ្នាអ្វី ចេញពីព្រៃគម្ពោតស្មៅ
នៅមិនឃើញខ្លួនខ្លៅ រកសខ្មៅមិនចប់សោះ។
មួយៗខ្លាំងផុតមេឃ សំឡេងជ្រែកព្រៃរបោះ។
ឈ្លោះគ្នាទាល់តែអស់ ទឹកដីកោះកេរដូនតា៕
No comments:
Post a Comment