By Tararith
កាលមុនលោកជាវរជន ប្ដូរផ្ដាច់ពេកពន់ការពារដី
កាលមុនលោកជាវរជន ប្ដូរផ្ដាច់ពេកពន់ការពារដី
ជួយឥតរួញរាខ្មែរប្រុសស្រី ឥឡូវនៅហីដូចចម្លាក់។
ប្រហែលពេញចិត្តនឹងតំណែង គេលើកទូលសែងរៀបទុកដាក់
រង្វាន់គេឲ្យយសមាសប្រាក់ ប្រលាក់ដោយញើសឈាមអ្នកក្រ។
កាលមុនមានខ្មែរនៅក្នុងចិត្ត សង្រ្គោះអាណិតដ៏ស្មោះស
ប្រជាដើរតាមយ៉ាងកុះករ តាមច្រើនតំណរតកូនចៅ។
ឥឡូវលាក់ខ្លួនពួនសម្ងំ ឬព្រួយក្រៀមក្រំខ្លោចផ្សាក្ដៅ
ទើបស្ងៀមស្ងាត់នៅទួញសោកសៅ ខ្មែរដង្ហោយហៅខ្សោះសំឡេង។
ជួយផងៗលោកនាយក មន្រ្ដីគម្រក់លក់កិបកេង
អភិវឌ្ឍន៍ដូចឆ្គួតវង្វេង ប្រហារប្រជែងធ្វើមានបាន។
លោកអើយអំណាចដែលគេមាន ទន្រ្ទានឈ្លានពានគ្មានស្រាកស្រា
សង្ឃឹមលោកជួយតែមិនស្មាន ប្រាណស្ងៀមដូចថ្មមិនតបឆ្លើយ៕
សង្ឃឹមលោកជួយតែមិនស្មាន ប្រាណស្ងៀមដូចថ្មមិនតបឆ្លើយ៕
No comments:
Post a Comment