ក្រីក្រត្រដររស់ ទោះរងគ្រោះមិនដែលគិត
ហ៊ានប្ដូរដល់ជីវិត លាញាតិមិត្តរត់ឆ្លងដែន។
បង្ខំឆ្លងផែនដី រុកកាប់ព្រៃគ្រោះម៉ឺនសែន
រស់ដូចជាប់កំណែន ត្រូវគេកែនដូច្នេះដែរ។
គ្រញូងលើដីសៀម តក់ៗឈាមពីកាយខ្មែរ
ប្រជាខ្វះអ្នកថែ ទុក្ខគ្មានល្ហែរាល់ៗថ្ងៃ។
កាំភ្លើងហើយនឹងច្បាប់ តាមចងចាប់ឥតសំចៃ
ជួនគេជ្រុលប្រល័យ យកស្នាដៃជូនទៅជាតិ។
ក្នុងមឈូសអូសកាត់ព្រំ រូបកាយធុំក្លិនដល់ញាតិ
សណ្ដានទទួលធាតុ សពខ្លះទៀតឃ្លាតទឹកដី។
ប្រពន្ធកូនរហង់ ស្ដាប់ព្រះសង្ឃបង្សុកូលប្ដី
ឪពុកចាកលោកីយ៍ កូនក្មេងវ័យជាប់បំណុល៕
ឪពុកចាកលោកីយ៍ កូនក្មេងវ័យជាប់បំណុល៕
No comments:
Post a Comment