Thursday, December 23, 2010

ចាំយាម


by Tararith

១.ច្រកចាំយាមដែនឈាមយុទ្ធជន          រ៉ាប់រងរែកពុនជាតិជាខ្មែរ

ដែនដីកោះកុងកម្មឥតល្ហែ                     ដែនទុក្ខនៃខ្មែរគ្រប់ៗគ្នា។

២.ចាំយាមអើយដើមឡើយខ្ញុំចាំ             ជាឆ្មាំលបឆ្មក់លបប្រហារ

យកទ្រូងការពារដែនខេមរា                    ទប់ទល់មហាចោរឈ្លានពាន។

៣.ដែនកោះដែនកើតកលសង្រ្គាម         សត្រូវគំរាមរានទន្រ្ទាន

ចាំយាមចាំឃាត់ចោរស្រេកឃ្លាន           រក្សាឲ្យបានខ្មែរបុរី។

2 comments: