Thursday, December 30, 2010

សង្រ្គាម

by Tararith


១.អ្នកប្រាជ្ញអ្នកចេះធ្វើអាវុធ              ឲ្យមនុស្សប្រយុទ្ធរៀងរាល់ថ្ងៃ

បណ្ឌិតដេកគិតដេកស្រម៉ៃ                រិះរកកែច្នៃតាមតម្រូវ។

២.ឯជនស្លូតត្រង់កាន់អាវុធ              មោះមុតប្រយុទ្ធនឹងសត្រូវ​

ការពារខ្លួនឯង និងលំនៅ                  រកខុសរកត្រូវទាំងថ្ងៃយប់។

៣.ជាច្រើនសតវត្សរ៍កន្លងទៅ           ឈាមក្រហមឆ្អៅហូរឥតឈប់

ពិភពលោកនេះគ្មានអ្វីទប់                 រាល់ពេលថ្ងៃយប់ច្បាំងតែគ្នា។

៤.ក្នុងវដ្តសង្សារដ៏មានន័យ               សង្រ្គាមក្រឡៃឲ្យរងារ

ជួបតែនិរាសទុក្ខវេទនា                     ព្រោះច្បាំងការពារសន្តិភាព។

៥.គេលក់អាវុធយកចំណេញ            យើងល្ងង់អ្នកទិញមកពង្រាប

ប្រទេសខ្សោយខ្សត់ក្រតូចទាប          សូមជ្រាបច្បាំងចាញ់អស់ទឹកដី។


2 comments:

  1. ច្បាស់លាស់ ជាក់ស្តែង ត្រឹមត្រូវ ។

    ReplyDelete