Friday, December 3, 2010

វប្បធម៌គ្មានទោស

 by C write

ទឹក​ភ្នែក​ហូរ​មិន​ឈប់ ព្រោះ​តែ​​​ស្រណោះ​អ្នក​បាត់បង់​ជិវីត​ ជា​ជីវិត​ខ្មែរដូច គ្នា។ ពេញមួយ​សប្ដាហ៍ហើយ ខ្ញុំធ្វើអ្វីមិនបានទាល់តែសោះ ក្នុងចិត្តនៅនឹក អាណិតអ្នកស្លាប់​នៅឡើយ។ ខ្ញុំគ្មានបងប្អូនណាម្នាក់​ស្លាប់​ក្នុងឧបត្តិហេតុដ៏ អាក្រក់នោះទេ តែជនរងគ្រោះទាំងនោះ មាន​ឈាម​ជ័រជាខ្មែរ ដែលទាក់ ទាញសមាណចិត្តខ្មែរដូចគ្នាឲ្យអាសូរ។
           
រឿង​មិនគួរឲ្យកើតមានទាល់តែសោះ ព្រោះស្ពាននិមួយៗ គឺមាន​ទិសដៅ ទៅមកផ្សេងគ្នា ថែមទាំងមានអ្នកយាមថែមទៀតផង តែហេតុអ្វី ហេតុអ្វី បានជាឆ្មាំសុខចិត្តប្រព្រឹត្តអំពើពុក​រលួយ យកប្រាក់ដ៏តិចតួច ហើយ​អនុញ្ញាត ឲ្យមហាជនឆ្លងបញ្រ្ជាសទិសគ្នា ប្រជ្រៀតគ្នា​រហូត​ជំពាក់​ដោះមិនបាន។ ការ ស្លាប់បាត់បង់ជីវិតមនុស្សដ៏ច្រើនកណ្ដាលរាជ​ធានី គ្មាន​មន្រ្ដីណាម្នាក់ទទួល ទោស ឬមួយក៏រដ្ឋាភិបាលនេះ គ្រប់គ្រង​ដោយគ្មានច្បាប់ទម្លាប់ ឬមួយ​ក៏ រដ្ឋាភិបាលសព្វថ្ងៃមានមេដឹកនាំ ដែល​មានអំណាចជ្រុលហួសហេតុ ហើយ ដឹកនាំសង្គម​តាមបែបបក្ខពួក គ្រួសារ​និយម ទើបមិនអង្កេត សុខចិត្តបង់ សំណងជាលុយកាក់។
          
ប្រាក់​​កាស១២,០០០ដុល្លារ ច្រើនគួរសម ដែលស្មើរនឹងប្រាក់ខ្មែរ​គ្រូ​មធ្យម សិក្សាដល់ទៅជាង​១០​​ឆ្នាំឯណោះ។ ប្រាក់នេះ ពួកមន្រ្ដីពុក​រលួយ​ចេះអន្ទង លួងលោមប្រជាជនខ្មែរទូទាំងពិភព​លោក ដែលមាន​សមាណចិត្ត ឲ្យជួយ ទៅជនរងគ្រោះ ដោយអ្នកទទួលខុសត្រូវចេញ​ប្រាក់​តែ​បន្ដិច​ប៉ុណ្ណោះ។ នយោបាយប្រជាភិថុតនេះ បាននាំចិត្តមហាជន​ឲ្យ​យល់ឃើញថា រដ្ឋសព្វថ្ងៃ​កំពុងយកចិត្តទុកដាក់លើប្រជាជន តែការ​ពិតគឺពួកនេះបាញ់ព្រួញចំបេះដួង ខ្មែរ ហើយថ្លែព្រួញ​បានទម្លុះឆក់យក​ទឹក​ចិត្តខ្មែរទាំងអស់ ឲ្យព្រមរំលែកផ្លូវ ចិត្ត ផ្លូវកាយ និងចវិការ នឹងកាត់​បន្ថយ​កំហឹងប្រជាជនបានតាមការគ្រោង ទុក។
           
ការមិនអើពើវែកមុខរកង្នកទទួលខុសត្រូវធ្វើឲ្យមនុស្សស្លាប់ដ៏ច្រើនយ៉ាង នេះហើយ ថែមទាំងប្រកាសថាគ្មាននរណាម្នាក់ពាក់ព័ន្ធ គ្មាននរណាម្នាក់ មានទោសពៃរ៍ទាល់តែសោះនោះ សម្ដែងឲ្យឃើញពីសង្គមគ្មានច្បាប់ទម្លាប់ មិនត្រឹមតែប៉ុណ្ណឹង ពួកគេទទួល​បានគុណសម្បត្តិពីមហាជនខ្មែរទៀត។ ពូកែមែន!អីចឹងហើយបានជាស្រុកខ្មែរកាន់តែរលំរលាយទាំងវប្បធម៌ និង ទឹកដី៕

2 comments:

  1. ខ្ញុំ​ឆ្ងល់​ដែរ ចំពោះ​ការ​ចែក​លុយ​ទៅ​កាន់​អ្នក​រង​គ្រោះ​!!! ពួក​គេ​សុទ្ធ​តែ​ឧបត្ថម្ភ​ទៅ​កាន់​គ្រួសារ​អ្នក​ដែល​​ស្លាប់​ទៅ​សឹង​តែ​៩០​% រីឯ​ចំណែក​ឯ​អ្នក​ដែល​រង​របួស ​ដេក​ពេទ្យ​អីណា៎វិញ បាន​តែ​តិច​​តួច​​ សឹង​តែ​មើល​ជម្ងឺ​ និង​របួស​មិន​គ្រាន់​ផង​!!!

    ReplyDelete
  2. ខ្ញុំយល់ស្របតាមមតិខាងលើ!

    ReplyDelete