Saturday, January 15, 2011

កាត

by Tararith

ខ្ញុំគឺជាខ្មែរ                ចង់បានកាតដែរ      ទុកទៅបោះឆ្នោត

ធ្វើហើយយូរឆ្នាំ        កាតចេះបញ្ឆោត     ខកខានបោះឆ្នោត

ពីបីអណត្តិ។

កាតប្រជាជន            តូចទេតែធ្ងន់           លើសសព្វសម្បត្តិ

ខ្ញុំរស់គ្មានបក្ស          គ្មានពួកប្រម៉ាត់       គេធ្វើស្ងាត់ៗ

កាតរត់ដល់ផ្ទះ។

ខ្ញុំជាខ្មែរពិត              មិនដែលប្រឌិត       បន្លាចដល់រាស្រ្ត

និយាយសរសេរ       អក្សរខ្មែរច្បាស់      តែក្នុងផ្ទះខ្វះ

តែកាតប៉ុណ្ណោះ។

ញាតិខ្ញុំក៏ខ្មែរ             គ្រប់គ្នាគ្មានដែរ       កាតបណ្ណអីនោះ

មេភូមិធ្លាប់ស្គាល់      ហៅឲ្យចោះៗ         ទុកកាតទាំងអស់

ឲ្យចូលបក្សសិន៕

2 comments:

  1. «និយាយ​តាមត្រង់ ​​​រឿង​កាត​អី​ហ្នឹង ​ខ្ញុំ​ក៏​ចង់​មាន​
    តែ​​ត្រូវ​ជួប​ឃុំ​ ឬ​ជួប​ពួក​ស្មៀន​ យក​លុយ​ជា​ស្ពាន​
    ទិញ​ហត្ថលេខា​»

    ហិហិ...​ រៀន​ល្បង​និយាយ​ជា​កំណាព្យ​លេង​... ក្រែង​លោ​តែង​បាន​ល្អ ដូច​គេ​ដូច​ឯង​... តែ​យ៉ាងណាៗ ខុស​ត្រូវ​ កុំ​ប្រកាន់​អីណា៎...

    ReplyDelete