By Tararith
ពូជចេកតែមួយ រស់បានត្រឹមព្រួយ ជួយគេសប្បាយ
ព្រួយត្រូវគេកាត់ កំចាត់អន្តរាយ ហួសនឹងបរិយាយ
ចេកទុំស្នូលនំ ស្លឹកចេកខ្ចប់រុំ លម្អសូកសៀត
សំបារចងរឹត ជុំជិតថែមទៀត រុំចងសារជាតិ
ពូជចេកដូចគ្នា។
ចុងក្រោយអសារ ស្លឹកគេប្រើការ ឲ្យទៅផ្ដន្ទា
ខ្ចប់នំឈ្ងុយឈ្ងប់ ខ្សែរទប់ការពារ រឹតដល់វេលា
ក្លាយជាសំរាម។
អ្នកគេសប្បាយ ស៊ីចោលមិនស្ដាយ ជិតឆ្ងាយដិតដាម
ដានទុក្ខទារុណ ពេកពន់គេច្បាម ចេកអើយរហាម
តាមផ្ដន្ទាគ្នា៕
ពួកគាត់តែងតែបែបនេះ ពេលដែលត្រូវការ សុទ្ធតែចេះចុះ សន្យាថានេះថានោះ តែដល់ពេលលែងត្រូវការ ឬក៏គ្នាលែងប្រើការកើត ក៏ចាប់ផ្តើមបោះបង់គ្នា សក់អាណា ក្បាលអាហ្នឹង...
ReplyDelete