Friday, February 10, 2012

អន្សមចេក

By Tararith

ពូជចេកតែមួយ           រស់បានត្រឹមព្រួយ       ជួយគេសប្បាយ
ព្រួយត្រូវគេកាត់          កំចាត់អន្តរាយ            ហួសនឹងបរិយាយ
ស្ដាយកើតជាញាតិ។
ចេកទុំស្នូលនំ              ស្លឹកចេកខ្ចប់រុំ              លម្អសូកសៀត
សំបារចងរឹត               ជុំជិតថែមទៀត           រុំចងសារជាតិ
ពូជចេកដូចគ្នា។
ចុងក្រោយអសារ         ស្លឹកគេប្រើការ            ឲ្យទៅផ្ដន្ទា
ខ្ចប់នំឈ្ងុយឈ្ងប់        ខ្សែរទប់ការពារ           រឹតដល់វេលា
ក្លាយជាសំរាម។
អ្នកគេសប្បាយ           ស៊ីចោលមិនស្ដាយ       ជិតឆ្ងាយដិតដាម
ដានទុក្ខទារុណ           ពេកពន់គេច្បាម          ចេកអើយរហាម
តាមផ្ដន្ទាគ្នា៕

1 comment:

  1. ពួក​គាត់​តែង​តែ​បែបនេះ ពេលដែល​ត្រូវ​ការ សុទ្ធ​តែ​ចេះ​ចុះ សន្យា​ថានេះ​ថានោះ តែ​ដល់​ពេល​លែងត្រូវ​ការ ឬក៏​គ្នាលែង​ប្រើ​ការ​កើត ក៏​ចាប់​ផ្តើម​បោះ​បង់​គ្នា សក់អាណា​​ ក្បាល​អាហ្នឹង...

    ReplyDelete